|
|
Andriy Voronin អតីតកីឡាកររបស់ក្លឹបហង្សក្រហម Liverpool ដែលមានដើមកំណើតអ៊ុយក្រែន បច្ចុប្បន្នជាជំនួយការគ្រូបង្គោលក្លឹប Dynamo Moscow បានលាលែងពីតំណែងជំនួយការគ្រូបង្គោលនៅថ្ងៃនេះ ។
បើយោងតាមប្រភពសារព័ត៍មាន Daily Mail លោក Andriy បាននិយាយថា៖" ខ្ញុំមិនអាចធ្វើការនៅប្រទេសដែលទម្លាក់គ្រាប់បែកកម្ទេចប្រទេសកំណើតខ្ញុំទៀតទេ។ ប្រសិនជាឥឡូវនេះខ្ញុំនៅអ៊ុយក្រែន ខ្ញុំប្រហែលជានឹងទៅកាន់កាំភ្លើងចូលរួមតទល់វិញដែរហើយ "។
ការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែន ត្រូវបានពិភពលោកថ្កោលទោសយ៉ាងខ្លាំង រួមទាំងការប្រតិកម្មយ៉ាងច្រើនពីសំណាក់កីឡាករជុំវិញពិភពលោក ៕
ប្រភព : Sky Sports
Borussia Dortmund ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ Tottenham Mikey Moore ជាអ្នកជំនួសកន្លែងសម្រាប់ Jamie Gittens នេះបើយោងតាមរបាយការណ៍របស់ Bild ។...
Olympique de Marseille ខិតជិតនឹងការចុះហត្ថលេខាលើខ្សែប្រយុទ្ធប្រេស៊ីល Igor Paixao ពី Feyenoord សម្រាប់រដូវកាល 2025-26 ដោយក្លឹបទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងលើតម្លៃផ្ទេរ នេះបើយោងតាម Globo ។...
Braga បានប្រកាសជាផ្លូវការពីការចុះហត្ថលេខាលើខ្សែបម្រើប្រេស៊ីល Gabriel Moscardo ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពី Paris Saint-Germain ។...
Fenerbahce បានបញ្ចប់ការចុះហត្ថលេខាលើMarco Asensio ពី Paris Saint-Germain ក្នុងតម្លៃ 10 លានអឺរ៉ូជាមួយនឹងការផ្ទេរនេះបញ្ជាក់ដោយ Nicolo Schira ។...
ក្លឹបBarcelona បានកំណត់គោលដៅរបស់ពួកគេលើខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid កីឡាករ Rodrygo ជាការពង្រឹងសក្តានុពល ជាមួយនឹងការចាប់អារម្មណ៍កើនឡើងនៅពីក្រោយឆាកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នេះបើយោងតាម UOL ។...